Tuesday, March 3, 2020
ការរាតត្បាតរបស់វីរុសកូរ៉ូណាធ្វើឲ្យ Google សម្រេចលុបចោលព្រឹត្តិការណ៍ I/O 2020 របស់ខ្លួនចេញវិញ
យើងគ្រប់គ្នាបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ វីរុសកូរ៉ូណាបានធ្វើការអុកឡុកខ្លាំងមែនទែន ទៅលើបណ្តាប្រទេសជាច្រើន ក្នុងពិភពលោក ដូច្នេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនជាច្រើន ប្រកាសរំសាយចោល នូវព្រឹត្តិការណ៍នានារបស់ខ្លួន ព្រោះដើម្បីការពារពីការឆ្លងវីរុសខាងលើនេះផងដែរ។ ដោយឡែក នៅក្នុងពេលនេះ Google ក៏ដូចគ្នាដែរ ដោយក្រុមហ៊ុនបានប្រកាសរំសាយចោលព្រឹត្តិការណ៍សំខាន់របស់ខ្លួន ដែលយើងបានស្គាល់ថាជា I/O 2020 នេះវិញ ព្រោះដោយសារតែ វីរុសរាតត្បាតខាងលើនេះ វានៅតែបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
មិនខុសទេ នៅក្នុងការរំសាយនេះដែរ Google បាននិយយថា គឺដោយសារតែគោរពតាម ការណែនាំរបស់អង្គការ CDO ក៏ដូចជាអង្គការសុខភាពពិភពលោក WHO ផងនោះ ដូច្នេះពួកគេក៏បានសម្រេចចិត្ត ក្នុងលុបចោលនូវព្រឹត្តិការណ៍ I/O 2020 នោះវិញ ដើម្បីការពារពីការរីករាលដាលវីរុសកូរ៉ូណាផងដែរ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ I/O 2020 នេះ ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ Google ក្នុងការដាក់បង្ហាញពីផ្នែក Software ក៏ដូចជាផ្នែក Hardware ផ្សេងៗរបស់ខ្លួន ជាក់ស្ដែងដូចជា ការបញ្ជាក់ប្រាប់ ពីការអភិវឌ្ឍន៍ ក៏ដូចជាការកែប្រែចំណុចសំខាន់ៗមួយចំនួននៅលើ Android ជំនាន់ថ្មី និងកម្មវិធីជាច្រើនទៀត។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ដែល Google បានលុបចោលនេះ គឺត្រូវបានគ្រោងទុកថា នឹងធ្វើឡើងនៅក្នុងចន្លោះថ្ងៃទី 12 ទៅដល់ថ្ងៃទី 14 ខែឧសភាខាងមុខនេះ ពោលគឺនៅសល់ពេលជាង 2 ខែទៀតហ្នឹងឯង ហើយនៅក្នុងអំឡុងថ្ងៃក្បែរៗគ្នានោះ Google ក៏បានសម្រេចលុបចោល ព្រឹត្តិការណ៍មួយទៀតរបស់ខ្លួនដែរ ដែលវាមានឈ្មោះថា Cloud Next ទៀតផង។
បើទោះជា Google បានធ្វើការលុប I/O 2020 មែន ប៉ុន្តែក្រុមហ៊ុននេះបានសន្យាថា អ្នកដែលបានចូលរួមនោះ នឹងត្រូវសងប្រាក់ទាំងអស់វិញ នៅក្នុងថ្ងៃទី 13 ខែមីនាខាងមុខនេះ ហើយសម្រាប់អ្នកដែលបានទិញសំបុត្រ ដើម្បីចូលរួមនោះ គឺពួកគេនឹងទទួលបានសិទ្ធចូលរួម ដោយស្វ័យប្រវត្តិ នៅក្នុងព្រឹត្តិការណ៍ I/O 2021 ឆ្នាំក្រោយនេះ មានន័យថា ពួកគេមិនបាច់ទិញសំបុត្រទៀតនោះទេ។ ដូច្នេះហើយ យើងឃើញថា មានព្រឹត្តិការណ៍ធំៗជាច្រើនមកហើយ ដែលត្រូវបានរំសាយចេញវិញ ដោយសារវីរុសកូរ៉ូណា ជាក់ស្ដែងដូចជា MWC 2020, F8 Developer របស់ Facebook ក៏ដូចជា Game Developer Conference និងមានព្រឹត្តិការណ៍មួយចំនួនផ្សេងៗទៀតជាច្រើន ខណៈដែលពេលនេះ គឺដល់ពេលរបស់ Google I/O 2020 វិញម្ដង។
Subscribe to:
Post Comments (Atom)
David Brooks on cancer diagnosis
David Brooks on cancer diagnosis: "Although this has come as a shock to myself and my family, the prognosis is a positive one and I a...
-
Software maintenance is widely accepted part of SDLC now a days. It stands for all the modifications and updations done after the delivery ...
-
Introduction to Computer Program Before getting into computer programming, let us first understand computer programs and what they do. ...
-
Website is a location on web and is hosted on a web server. It is a set of related web pages. It is accessed using Internet address known a...
No comments:
Post a Comment